ពិភពលោក៖ ខណៈដែលចិនជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ការខូចខាតខាងសេដ្ឋកិច្ចកំពុងតែកើនឡើងនៅជុំវិញពិភពលោក។ មានការឆ្លងជំងឺ COVID-19 ប្រហែល ៧ម៉ឺនករណីត្រូវបានបញ្ជាក់ជាជំងឺឆ្លងថ្មី ដែលបានផ្ទុះឡើងនៅទីក្រុងអ៊ូហានប្រទេសចិនកាលពីខែធ្នូ និងកំពុងរាលដាលពាសពេញពិភពលោក។
ក្រុមហ៊ុននានាកំពុងប្រឈមនឹងការខាតបង់ប្រាក់ចំណូល និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដោយសារតែការបិទរោងចក្ររបស់ប្រទេសចិន មនុស្សរាប់សិបលាននាក់នៅតែជាប់ក្នុង ទីក្រុងរាប់សិបទីក្រុងដែលត្រូវបានបិទ និងប្រទេសដទៃទៀតដែលបន្ថែមការរឹតបន្តឹងការធ្វើដំណើរ។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់ ៤.៥% នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២០ ដែលជាល្បឿនយឺតបំផុតចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុ នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារ ព័ត៌មានរ៉យទ័រទៅលើក្រុមសេដ្ឋវិទូ។ ទីភ្នាក់ងារថាមពលអន្តរជាតិនិយាយថា តម្រូវការប្រេងសកលត្រូវបានប៉ះពាល់យ៉ាងខ្លាំង ដោយសារជំងឺ COVID-19។
ការបិទទ្វាររោងចក្រកំពុងធ្វើឱ្យលំហូរផលិតផល និងវត្ថុធាតុដើមពីប្រទេសចិនមានដំណើរការយឺត ដែលប៉ះពាល់ដល់ក្រុមហ៊ុននានានៅជុំវិញពិភពលោក រួមទាំងក្រុមហ៊ុន Apple និង Nissan ផងដែរ។ កង្វះខាតផលិតផល និងវត្ថុធាតុដើមពីប្រទេសចិន កំពុងជះឥទ្ធិពលដល់ក្រុមហ៊ុននានានៅជុំវិញពិភពលោក ដោយសារតែរោងចក្រនានាបានពន្យារពេលបើកទ្វារ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងកម្មករស្នាក់នៅក្នុងផ្ទះ ដើម្បីជួយកាត់បន្ថយការរីករាលដាលនៃជំងឺនេះ៕
http://bayontv.com.kh/?p=70570
Comments
Post a Comment