BREAKING NEWS: ចំនួនមនុស្សស្លាប់កើនដល់២,០០៤នាក់ និងឆ្លងជាង៧៤,០០០នាក់ ដោយសារវីរុស COVID-19 នៅចិន!

អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះមនុស្ស ១៣៦នាក់បន្ថែមទៀតបានស្លាប់ និងមនុស្សឆ្លងមេរោគ COVID-19 ថ្មីទៀតមានចំនួន ១,៧៤៩នាក់នៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ របស់ចិន។ ដោយឡែក នៅក្រៅចិនដីគោកវិញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីននេះមានចំនួន ៩០៥នាក់ ក្នុងនោះជប៉ុនជាប់លេខ ២ បន្ទាប់ពីចិន ដែលអ្នកផ្ទុក COVID-19 រហូតដល់ខ្ទង់ ៦០០ករណីឯណោះ។
គួរជម្រាបថា មកទល់ពេលនេះករណីមនុស្សស្លាប់នៅក្រៅចិនដីគោក គឺមាន ០៤ករណី រួមមាន៖ ១ករណីនៅកោះតៃវ៉ាន់, ១ករណីនៅហុងកុង, ១ករណីនៅហ្វីលីពីន, ១ករណីនៅជប៉ុន និង ១ករណីទៀតនៅបារាំង៕
http://m.freshnewsasia.com/index.php/en/internationalnews/148791-2020-02-19-01-27-04.html



Comments