លោក ដូណាល់ ត្រាំ៖ ទីផ្សារហ៊ុននឹងក្រឡាប់ចាក់ បើខ្ញុំចាញ់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើនៅថ្ងៃអង្គារនេះ ទៅកាន់បណ្ដាថ្នាក់ដឹកនាំពាណិជ្ជកម្ម នាឱកាសបំពេញទស្សនកិច្ចក្នុងប្រទេសឥណ្ឌា។ ថ្លែងនាឱកាស នោះ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ទីផ្សារហ៊ុនអាមេរិកនឹងកើនឡើងខ្ពស់ បើសិនជាខ្ញុំជាប់ឆ្នោតជាថ្មី តែបើខ្ញុំចាញ់នៅក្នុងការបោះឆ្នោតវិញ នោះពួកអ្នកនឹងបានឃើញទីផ្សារហ៊ុនក្រឡាប់ចាក់ ដែលមិនធ្លាប់មានពីមុនមក»
លោក ដូណាល់ ត្រាំ បន្ថែមទៀតថា ការធ្លាក់ចុះភាគហ៊ុននៃទីផ្សារហ៊ុន កាលពីថ្ងៃចន្ទ ដោយសារតែការព្រួយបារម្ភពីការរីករាលដាលនៃជំងឺ COVID-19 គឺជាសញ្ញាមួយ ដ៏អាក្រក់ ប៉ុន្តែលោកថាសហរដ្ឋអាមេរិក អាចដោះស្រាយបញ្ហាទាំងនេះបាន៕

ប្រភពពី : Fresh News 

http://www.freshnewsasia.com/index.php/en/internationalnews/149541-2020-02-25-13-25-26.html




Comments