សភា​សហរដ្ឋ​អាមេរិក​បញ្ជូន​ករណី​ចោទ​ប្រកាន់​ទម្លាក់​តំណែង​លោក ​Trump ទៅ​ព្រឹទ្ធសភា​

សភា​សហរដ្ឋ​អាមេរិក​បញ្ជូន​ករណី​ចោទ​ប្រកាន់​ទម្លាក់​តំណែង​លោក ​Trump ទៅ​ព្រឹទ្ធសភា​

អាមេរិក៖ សភា​អាមេរិក​បាន​បោះឆ្នោត​កាល​ថ្ងៃ​ពុធ ដើម្បី​បញ្ជូន​មាត្រា​ចំនួន២ នៃ​ការចោទប្រកាន់​ប្រឆាំង​នឹង​លោកប្រធានាធិបតី​ ​Donald Trump ទៅកាន់​ព្រឹទ្ធសភា​អាមេរិក និង​យល់​ព្រម​ឲ្យ​ក្រុម​រដ្ឋ​អាជ្ញា​រដ្ឋសភា​ សម្រាប់​តែ​ការ​ជំនុំ​ជម្រះ​ការចោទប្រកាន់​លើក​ទី​៣​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិកប៉ុណ្ណោះ​។​

​ការ​បោះ​ឆ្នោត​ដែល​ស្ទើរ​តែមួយ​បក្ស​ បាន​បញ្ជូន​ការចោទប្រកាន់​របស់​លោក Trump ពី​ប្រធាន​សភា​ ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Nancy Pelosi ទៅកាន់​ព្រឹទ្ធសភា​សំឡេង​ភាគ​ច្រើន​របស់​គណ​បក្ស​សាធារណរដ្ឋ ជាទី​ដែល​លោក Trump រំពឹង​ថា​នឹង​មាន​គ្មាន​ទោស ​បើ​ទោះ​ជា​សាក្សី​ថ្មី​កំពុង​បង្កើន​ការ​សួរ​ដេញ​ដោល​ច្រើន​ថ្មីៗ ទាក់ទង​បញ្ហា​អ៊ុយ​ក្រែ​ន​របស់​លោក​ក៏ដោយ​។​ ការបោះឆ្នោត​គឺ​មាន​សំឡេង​គាំទ្រ ២២៨​ទល់នឹង​១៩៣ ដោយ​ចាប់ផ្ដើម​នៅ​ឆ្នាំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ និង​មួយ​ខែ​បន្ទាប់ពី​សភា​បាន​ចោទ​ប្រកាន់​ទម្លាក់​តំណែង​លោក Trump។ ប្រធានាធិបតី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​អំណាច​ ជុំវិញ​ការ​ដាក់​សម្ពាធ​របស់​លោក​លើ​អ៊ុយ​ក្រែ​ន​ ដើម្បី​ឲ្យ​ស៊ើប​អង្កេត​គូប្រជែង​មកពី​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក ​គឺ​លោក ​Joe Biden ដោយ​ប្រើ​ជំនួយ​យោធា​សម្រាប់​ប្រទេស​នេះ ​ជា​ការ​កេង​ចំណេញ​។ ​លោក​ Trump ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ផង​ដែរ​ ពី​បទ​រារាំង​ការស៊ើបអង្កេត​របស់​សភា​៕
​អត្ថបទ៖ សុខ​មាន
http://bayontv.com.kh/?p=66739

ពត័មានលំអិតអាចទំនាក់ទំនងបាន
016 414 818 / 017 494 668
អាចចុចលីងនេះសំរាប់ការបង្កើតគណនីជួញដូរ
www.gold268.com/?536732


Comments