ចំនួនអ្នកស្លាប់ដោយសារវីរុសអ៊ូហានកើនដល់ ២១៣នាក់នៅចិន ខណៈមនុស្សជិត ១ម៉ឺននាក់បានឆ្លង
ចិន៖ យោងតាមតួលេខផ្លូវការដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះឲ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតនៅទូទាំងប្រទេស ដោយសារការផ្ទុះរាលដាលនៃវីរុសកូរ៉ូណារបស់ប្រទេសចិន បានកើនឡើងដល់ ២១៣នាក់ និងជិត ១ម៉ឺននាក់បានឆ្លង។
នៅក្នុងរបាយការណ៍វិវឌ្ឍប្រចាំថ្ងៃរបស់ខ្លួន គណៈកម្មាធិការសុខភាពជាតិរបស់ចិនបាននិយាយថា ការបាត់បង់ជីវិតថ្មីចំនួន ៤៣នាក់ទៀតបានកើតឡើងដោយសារវីរុសនេះ ទាំងអស់លើកលែងតែម្នាក់នៅក្នុងខេត្តហ៊ូប៉ីដែលរងគ្រោះខ្លាំងបំផុត ជាទីដែលវីរុសនេះចាប់ផ្ដើមផ្ទុះជាលើកដំបូង។ គណៈកម្មាធិការនេះបាននិយាយថា មានការឆ្លងថ្មីជិត ២ពាន់ករណីត្រូវបានបញ្ជាក់ ដែលនាំឱ្យមានករណីឆ្លងសរុបក្នុងប្រទេសឡើងដល់ជាង ៩.៦០០ករណី។ តួលេខថ្មីនេះបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសភាពអាសន្នសកលលើធាតុបង្កជំងឺ ដែលបានរាលដាលដល់ប្រទេសមួយចំនួននៅជុំវិញពិភពលោក៕
http://bayontv.com.kh/?p=68402

Comments
Post a Comment