លោក Trump កំណត់ “​ខ្សែ​បន្ទាត់​ក្រហម​” សម្រាប់​ទីក្រុង​តេ​អេ​រ៉ង់ ខណៈ​បញ្ហា​ប្រឈម​កើន​ឡើង​ខ្លាំង

អាមេរិក៖ បទបញ្ជា​របស់​លោក​ប្រធានាធិបតី​ Donald Trump ​សម្រាប់​ការ​វាយ​ប្រហារ​តាម​អាកាស ​ទៅ​លើ​ក្រុម​ជីវពល​អ៊ីរ៉ាក់​ដែល​គាំទ្រ​ដោយ​ទីក្រុង​តេ​អេ​រ៉ង់​ បន្ទាប់ពី​ការ​សងសឹក​ប្រឆាំង​នឹង​អ៊ីរ៉ង់​អស់​រយៈ​ពេល​ជាច្រើន​ខែ​ បាន​ផ្ញើ​ជា​សារ​យ៉ាង​ច្បាស់​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ការ​សម្លាប់​ជនជាតិ​អាមេរិក​ គឺជា​បន្ទាត់​ក្រហម​ដែល​លោក​បាន​កំណត់​។​ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថា បើ​ពុំ​មាន​ការ​ទប់​ស្កាត់​អ៊ីរ៉ង់​អាច​នឹង​រក​ឃើញ​ សញ្ញា​បន្ទាត់​នោះ​ថា​មាន​ចន្លោះ​ណាមួយ​ សម្រាប់​ពួកគេ​បន្ត​សកម្មភាព​បង្ករឿង​ ដែល​បាន​ជំរុញ​ឲ្យ​មាន​ភាព​តានតឹង​នៅ​ទូទាំង​តំបន់​ឈូង​សមុទ្រ ​ពេញ​មួយ​ឆ្នាំ​២០១៩។
ហើយ​ដោយ​សារ​លោក Trump កំពុង​ប្រឈម​នឹង​ការប្រកួតប្រជែង ​ការបោះឆ្នោត​អាណត្តិ​ទី​២ នៅ​ឆ្នាំ២០២០ អ្នកខ្លះ​បាន​និយាយ​ថា ​ទីក្រុង​តេ​អេ​រ៉ង់​អាច​នឹង​បង្កើន​សកម្មភាព​របស់​ខ្លួន​ ប្រឆាំង​នឹង​ការ​សន្យា​របស់​ប្រធានា​ធិបតី​ ក្នុង​ការ​ដក​កងទ័ព​អាមេរិក​ចេញពី​តំបន់​មជ្ឈិមបូព៌ា​។​ មន្ត្រី​អាមេរិក​បាន​និយាយ​កាល​ថ្ងៃ​ច័ន្ទថា ​លោក Trump បាន​អនុវត្តន៍​ភាព​អត់ធ្មត់​ជា​យុទ្ធសាស្ត្រ​ ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ​កន្លងមក ដោយ​ប្រឈម​ទៅ​នឹង​សកម្ម​ភាព​យោធា​របស់​អ៊ីរ៉ង់​ ដែល​កំពុង​កើន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​ប្រជែង​ជាមួយ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​។ ​ប៉ុន្តែ​ពួកគេ​បាន​និយាយ​ថា ​ការ​បាត់​បង់ជីវិត​រប​ស់​អ្នកម៉ៅការ​ស៊ីវិល​ របស់​អាមេរិក​ម្នា​ក់​កាលពី​ថ្ងៃ​សុក្រ​នៅ​ឃឺ​គុក ​(Kirkuk)​ ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ូ​កែ​ត ពី​សំណាក់​កងពលតូច​ហេស​បូ​ឡា ​ជា​កង​ជីវ​ពល​​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​បង្ខំ​ឱ្យ​លោក Trump ចាត់ការ​។
សមាជិក​ក្រុម​ហេស​បូ​ឡា​យ៉ាងហោចណាស់​ ២៥នាក់​បាន​បាត់​បង់ជីវិត នៅ​ក្នុង​ការវាយប្រហារ​សងសឹក​របស់​សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃអាទិត្យ​ទៅលើ​មូលដ្ឋាន​ចំនួន៥ របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ស៊ី​រី​។ ​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Adel Abdul Mahdi កាលពី​ថ្ងៃ​ច័ន្ទបាន​ថ្កោលទោស​ ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អាមេរិក​ ទៅលើ​មូលដ្ឋាន​របស់​កងជីវពល​អ៊ីរ៉ាក់​គាំទ្រ​ដោយ​អ៊ីរ៉ង់​ ជា​សកម្មភាព​មួយ​ដែល​អាច​ធ្វើ​ឱ្យ​អ៊ីរ៉ាក់​ ធ្លាក់​ចូល​ទៅ​ក្នុង​ជម្លោះ​តំណាង​ដ៏​ជ្រៅ​បន្ថែម​ទៀត រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់​៕

Image result for trump Vs Iran
អត្ថបទ៖ សុខ​មាន

ពត៌មានលំអិត៖ 016 414 818 / 078 418 416
សូមចុចលីងនេះ សំរាប់ការយល់ដឹងពីការជួញដូរ FOREX

Comments