តើអ្វីទៅជា Forex ?
តើអ្នកណាខ្លះធ្វើការជួញដូររូបិយប័ណ្ណបរទេស? ហេតុត្រូវការជួញដូររូបិយប័ណ្ណបរទេស?

រូបិយប័ណ្ណត្រូវបានធ្វើការដោះដូរជាលក្ខណៈ១គូរៗ ដូចជា៖ អឺរ៉ូ និង ដុល្លារអាមេរិក (EUR/USD) ឬ ដុល្លារអាមេរិក និងប្រាក់យ៉េនជប៉ុន (USD/JPY)។ វាមិនដូចជាផ្សារភាគហ៊ុន ឬមូលបត្រនោះទេ ហើយការជួញដូររូបិយបណ័្ណគឺគ្មានសមភាគីកណ្តាលក្នុងការកំណត់ថ្លៃនោះទេ។ គ្រប់ប្រត្តិបត្តការណ៍ទាំងអស់របស់វាគឺធ្វើឡើងតាមរយៈប្រពន័្ធទូរសព័្ទ ឬបណ្តាញអេឡិចត្រូនិច។
តើអ្នកណាខ្លះធ្វើការជួញដូររូបិយប័ណ្ណបរទេស?
បរិមាណលំហូរសាច់ប្រាក់ប្រចាំថ្ងៃនៅក្នុងពិភពការដោះដូររូបិប័ណ្ណបរទេសផ្តុំចេញមកពីប្រភព២គឺ៖
១- បរិមាណនៃកាជួញដូរ (៥%)៖
គឺក្រុមហ៊ុនទាំងអស់ជុំវិញពិភពលោកធ្វើការដោះដូរដោយលក់ចេញ ឬទិញចូលផលិផលឬទំនិញគ្រប់បែបយ៉ាងពីប្រទេសមួយទៅប្រទេសមួយទៀត រួមផ្សំនឹងការដូរលុយពីរូបិយប័ណ្ណប្រទេសផ្សេងមកជារូបិយប័ណ្ណក្នុងស្រុក។
១- បរិមាណនៃកាជួញដូរ (៥%)៖
គឺក្រុមហ៊ុនទាំងអស់ជុំវិញពិភពលោកធ្វើការដោះដូរដោយលក់ចេញ ឬទិញចូលផលិផលឬទំនិញគ្រប់បែបយ៉ាងពីប្រទេសមួយទៅប្រទេសមួយទៀត រួមផ្សំនឹងការដូរលុយពីរូបិយប័ណ្ណប្រទេសផ្សេងមកជារូបិយប័ណ្ណក្នុងស្រុក។
២- ការជួញដូរដោយប្រើបរិមាណប្រាក់ច្រើនឬការប្រើលុយទិញ/លក់លុយ សម្រាប់ជាផលចំណេញ៖
អ្នកជំនួញភាគច្រើនបានផ្តោតទៅលើគួររូបិយប័ណ្ណដោះដូរណាមួយដែលមានការពេញនិយម និងមានបម្រែបម្រួលឆាប់រហ័ស។ រូបិយប័ណ្ណចំបងៗធំៗមានដូចជា៖
អ្នកជំនួញភាគច្រើនបានផ្តោតទៅលើគួររូបិយប័ណ្ណដោះដូរណាមួយដែលមានការពេញនិយម និងមានបម្រែបម្រួលឆាប់រហ័ស។ រូបិយប័ណ្ណចំបងៗធំៗមានដូចជា៖
- ប្រាក់ដុល្លារអាមេរិក (USD)
- ប្រាក់យ៉េនជប៉ុន (JPY)
- ប្រាក់អឺរ៉ូ (EUR)
- ប្រាក់ស្វីស (CHF)
- ប្រាក់ដុល្លារកាណាដា (CAD)
- ប្រាក់ដុល្លារអូស្ត្រាលី (AUD)
ការពិតទៅ មានការជួញដូររូបិយប័ណ្ណប្រចាំថ្ងៃលើពី ៨៥% មាននៅក្នុងការជួញដូរគូររូបិយប័ណ្ណចំបងៗ។
ហេតុត្រូវការជួញដូររូបិយប័ណ្ណបរទេស?
ដោយមានបរិមាណលំហូរសាច់ប្រាក់នៃការ ដោះដូរប្រចាំថ្ងៃលើសពី ៥ពាន់ពាន់លានដុល្លារអាមេរិក ការដោះដូររូបិយប័ណ្ណបរទេស តាមបណ្តាញអេឡិចត្រូនិច បានក្លាយជាវិស័យជំនួញហិរញ្ញវត្ថុ មួយដ៏ធំជាងគេបំផុតក្នុងពិភពលោក។
វាគឺជាទីផ្សារហរិញ្ញវត្ថុដ៏ពិតមួយដែលតំណើរការ២៤ម៉ោងលើ២៤ម៉ោង ចាប់ពីថ្ងៃចន្ទដល់សុក្រ។ ដំណើរការនៃការជួញដូររូបិយប័ណ្ណចាប់ផ្តើមពីទីផ្សារក្រុងស៊ីដនី (Sydney) ប្រទេសអូស្រ្តាលី ហើយតំណើរការផ្សារគ្រប់ម៉ោងពីប្រទេសមួយទៅប្រទេសមួយទៀតជុំវិញពិភពលោកក្នុងថ្ងៃធ្វើការ ដោយបន្តរដំណើរការដល់ម៉ោងទីផ្សារនៃទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន បន្ទាប់មកទីក្រុង ឡុង (London) ប្រទេសអង់គ្លេស និងទីក្រុង ញ៉ូវយ៉ក (New York) ប្រទេសសហរដ្ឋអាមេរិក។
ការធ្វើការជួញដូរ រូបិយប័ណ្ណបរទេសនេះវាមិនដូចជា ទីផ្សារហិរញ្ញវត្ថុផ្សេងទៀតទេ ហើយវិនិយោគិនអាចធ្វើប្រតិ្តបត្តការជួញដូរ ទិញ/លក់ បានភ្លាមៗ នៅពេលដែលមានបម្រែបម្រួលអត្រារូបិយវត្ថុ ដោយធ្វើការបញ្ជាតាមបណ្តាញអ៊ីនធឺណែត ឬប្រពន្ទ័អេឡិចត្រូនិចបន្តរផ្ទាល់ ទោះបីជានៅពេលថ្ងៃឬយប់ក៏ដោយ។
ពត៌មានលំអិត៖ 016 414 818 / 078 418 416
សូមចុចលីងនេះ សំរាប់ការយល់ដឹងពីការជួញដូរ FOREX
Comments
Post a Comment