កង​ទ័ព​​រដ្ឋាភិបាល​ស៊ីរី និង​រុស្ស៊ី​​បន្ត​វាយ​ប្រហារ​​ទៅ​លើ​​តំបន់​ភាគ​ខាង​ត្បូង​ទីក្រុង​​អាឡេប៉ូ​​​​

ស៊ីរី៖ ចលនា​ការពារ​ជន​ស៊ីវិល​​របស់​ក្រុម​​ប្រឆាំង​ស៊ីរី​ ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ក្រុម​មួក​ស បាន​ចេញ​​វីដេអូ​​​កាល​ពី​ថ្ងៃ​ចន្ទ​​បង្ហាញ​ឲ្យ​ឃើញ​ ​ពី​អ្វី​​ដែល​ពួក​គេ​​និយាយ​ថា ​កំពុង​បាញ់​​ផ្លោង​​ដោយ​កង​កម្លាំង​​របស់​ស៊ីរី និង​រុស្ស៊ី​ទៅ​លើ​ភូមិ​​មួយ​កន្លែង​ ​នៅ​ទី​ជន​បទ​​ភាគ​ខាង​ត្បូង​ទីក្រុង​​អាឡេប៉ូ។
ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​ស៊ីរី​មាន​មូលដ្ឋាន​​ក្នុង​ប្រទេស​អង់គ្លេស​​ ជា​ក្រុម​ពិនិត្យ​​សង្គ្រាម​​របស់​ក្រុម​ប្រឆាំង ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​​ម្សិលមិញ​ថា ​យន្តហោះ​ចម្បាំង​​រុស្ស៊ី​មួយ​ចំនួន ​បាន​បន្ត​ទម្លាក់​គ្រាប់​បែក​​របស់​ពួក​គេ​​នៅ​តំបន់​នេះ ខណៈ​​ស្ថានភាព​​អាកាស​ធាតុ​​មាន​ភាព​ល្អ​ប្រសើរ​ ​អនុវត្ត​ការ​វាយ​ឆ្មក់​​ចំនួន ១៩​លើក​​នៅ​តាម​ទី​ជន​បទ​​ភាគ​ខាង​ត្បូង​​ទីក្រុង​អាឡេប៉ូ។ ក្រុម​ឃ្លាំ​មើល​​ក៏​បាន​រាយការណ៍​​ផង​ដែរ​ថា ​យន្តហោះ​ចម្បាំង​​របស់​ស៊ីរី​បាន​អនុវត្ត​ ការ​វាយប្រហារ​ជាច្រើន​លើក​​នៅ​តាម​ផ្នែក​ភាគ​ខាង​ត្បូង ​នៃ​តំបន់​ជន​បទ​​ទីក្រុង​អាឡេប៉ូ​នោះ​ដែរ។ ​កង​ទ័ព​​​ស៊ីរី​បាន​នឹង​កំពុង​សម្រុក​ចូល​​បន្តិច​ម្តង​ៗ ​ទៅ​​ខេត្ត​អ៊ីតលីប​គ្រប់​គ្រង​ដោយ​​ពួក​ឧទ្ទាម​ បើ​ទោះ​បី​មាន​​បទ​ឈប់​បាញ់​​ដ៏​ផុយ​ស្រួយ​ ​​ដែល​សម្រប​សម្រួល​ដោយ​រុស្ស៊ី​​កាល​ពី​ក្នុង​ខែ​កញ្ញា​​ ឆ្នាំ​២០១៩ ក៏​ដោយ។ ចាប់​តាំង​ពី​មាន​បទ​ឈប់​បាញ់​នេះ​មក​ រដ្ឋាភិបាល​នឹង​កំពុង​​វាយ​​លុក​​ឆ្ពោះ​​ទៅ​កាន់​​ផ្លូវ​ហាយវ៉េ​ យុទ្ធសាស្ត្រ​​មួយ​កន្លែង​​ដែល​ភ្ជាប់​​ទៅ​រដ្ឋ​ធានី​ដាម៉ាស់​ និង​ភាគ​ពាយ័ព្យ​ទីក្រុង​អាឡេប៉ូ៕​​
Image result for ស៊ីរី
អត្ថបទ៖ រិទ្ធី
ពត៌មានលំអិត៖ 016 414 818 / 078 418 416
សូមចុចលីងនេះ សំរាប់ការយល់ដឹងពីការជួញដូរ FOREX

Comments